ផ្ទះ១ខ្នងរួមទាំងទ្រព្យសម្បត្តិ ជិត២ម៉ឺនដុល្លារ ត្រូវបានអគ្គីភ័យបំផ្លាញទាំងស្រុង

0

ខេត្តសៀមរាប៖លំនៅដ្ឋានប្រជាពលរដ្ឋមួយខ្នងរួមទាំងទ្រព្យសម្បត្តិប្រមាណជិត ២ ម៉ឺនដុល្លារអាមេរិកត្រូវបានអគ្គីភ័យបំផ្លាញចោលទាំងស្រុង។

ហេតុការណ៍នៅវេលាម៉ោង១៥និង៤៥នាទីល្ងាច ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ចំណុចផ្ទះជនរងគ្រោះស្ថិតនៅភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

អធិការនគរបាលស្រុក លោកទេព ពុំសែន បានប្រាប់អង្គភាពសៀមរាបប៉ុស្តិ៍នៅព្រឹកនេះថា ម្ចាស់ផ្ទះឈ្មោះ តន់ ធី ភេទស្រី អាយុ៦៧ឆ្នាំ សមាជិកគ្រួសារ ៧នាក់(ស្រី៣នាក់) ជាកសិករ។

លោកបន្តថាការឆេះខូចខាត៖ផ្ទះ១ខ្នងទំហំ ៦ម.×៧ម. ជើងសសរកំពស់ ៣,៥ម. ប្រក់គ្បឿង ជញ្ជាំងក្ដារ ក្រាលក្ដារ ក.ឥដ្ឋ និងមានក.ឥដ្ឋតាកចំហៀងក្រោមទទឹង៣.ម ប្រក់ស័ង្កសី។ ផ្ទះធ្វើអស់ទឹកប្រាក់ចំនួន1.5000$(មួយម៉ឺនប្រាំពាន់)ដុល្លារអាមេរិក។
អស់ទ្រព្យសម្បត្តិរួមមាន៖
-ខ្សែមាស១ខ្សែ ទំងន់៥.ជី
-ខ្សែដៃមាស១ខែ្ស ទំងន់៥.ជី
-ចិញ្ចៀនមាស១វង់ ទំងន់២.ជី
-ប្រាក់ខ្មែរចំនួន ៤០.០០០០(សែសិបម៉ឺន)រៀល។
-ទូឈើចំនួន ២ (ធំ១,តូច១)
-ស្រូវចំនួន ១៣.ការ៉ុង
-សម្ភារ:ខោអាវមួយចំនួន។

លោកអធិការបានបញ្ជាក់ថា ក្នុងពេលកំពុងកើតហេតុត្រូវបានប្រជាពលរដ្ឋនៅជិតខាង កម្លាំងប៉ុស្តិនគរបាល និងអន្តរាគមន៍អធិការដ្ថាន ជួយពន្លត់ភ្លើងដោយប្រើប្រាស់ដងទឹកធុងបាញ់ទុយោម៉ូទ័ និងរថយន្តពន្លត់អគ្គិសភ័យអធិការដ្ឋានស្រុក ប្រើប្រាស់ទឹកអស់ជំនួនចំណុះទឹក១រថយន្ត ទើបពន្លត់ភ្លើងអស់ទាំងស្រុងនៅវេលម៉ោង១៧។

បើតាមអធិការមូលហេតុតាមការបំភ្លឺម្ចាស់ផ្ទះបណ្ដាលមកពីទុសេខ្សែភ្លើង ដោយសារ ធ្លាប់មានបញ្ហាខ្សែភ្លើង ហើយមុនហេតុការណ៍ឆេះ ម្ចាស់ផ្ទះបានឮស្នូរប្រែសៗនិងឃើញផ្សែងអណ្ដាតភ្លើងឆេះនៅផ្នែកខាងលើតែម្ដង៕SRP