ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន ខណ:ពេលនេះ បានកំពុងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ។
នាយករដ្ឋមន្ត្រីបានបង្ហោះសារមួយតាមរយៈប្រព័ន្ធហ្វេសប៊ុកនៅមុននេះបន្តិចថា។ ថ្ងៃនេះបាយថ្ងៃត្រង់នៅការិយាល័យ
ការងារនៅវិមានសន្តិភាព។ មូលហេតុដោយជាប់រវល់ការងារមិនអាចត្រឡប់ទៅផ្ទះវិញបាន។ ជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុនតាមវីដេអូ បន្ទាប់មកជួបរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេសុីដោយផ្ទាល់និងបន្តទៅទៀតគឺចេញដំណើរតាមរថយន្តទៅខេត្តព្រះសីហនុ។
នាយករដ្ឋមន្ត្រីបានបន្តថាពេលនេះកំពុងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីសម្ភោធដាក់ឱយប្រើប្រាស់សមិទ្ធិផលជាច្រើនដែលយើងបានកសាងឡើង។ ដូចនេះមានតែបាយនៅកន្លែងធ្វើការចំណេញពេលជាង។
នាយករដ្ឋមន្ត្រីបានបញ្ជាក់ថាដឹកនាំប្រទេសគឺរវល់បែបនេះហើយពេលខ្លះរកពេលទទួលទានបាយ មិនបានផង៕SRP

