ស្គាល់នារី ម៉ាស្សាតាមFacebook ណាត់គ្នាដើរលេង រួចធ្វើសកម្មភាព ចុងក្រោយជាប់ចោទពីបទរំលោភ

0

ភ្នំពេញ៖បុរសម្នាក់ត្រូវបានសមត្ថកិច្ច នគរបាលខណ្ឌកំបូល ឃាត់ខ្លួនករណីរំលោភសេពសន្ថវៈ កាលពីវេលាម៉ោង២៤និង០០នាទី ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ការឃាត់ខ្លួនក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ សន ស្រីអូន ភេទស្រី អាយុ២២ឆ្នាំ មុខរបរម៉ាស្សា កោសជប់ មានទីលំនៅបច្ចុប្បន្នភូមិគោកឃ្លាង សង្តាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ផេង ភក្តី ហៅ និចហ្សីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្ន ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ (គ្មានសារធាតុញៀន)

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានស្គាល់គ្នាជាមួយជនសង្ស័យតាមFacebook អ្នកទាំងពីរបានណាត់ជួបគ្នានៅម្តុំសួនកុមារមុខផ្សារស៊ីនជូរី រួចនាំគ្នាទៅលេងកោះពេជ្រ បាននាំគ្នាផឹកស៊ីនៅទីនោះ ក្រោយពីត្រឡប់មកវិញជនសង្ស័យមិនបានដឹកជនរងគ្រោះទៅផ្ទះវិញទេ បានដឹកជនរងគ្រោះមកទីកន្លែងស្ងាត់ ចំណុចដីវាលក៏បានធ្វើសកម្មភាពតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRP