ខេត្តត្បូងឃ្មុំ មានបេក្ខជនប្រឡង ចូលក្របខណ្ឌក្រសួងមហាផ្ទៃ ចំនួន១៣៣រូប

0

ខេត្តត្បូងឃ្មុំ​៖រដ្ឋបាល​ខេត្តត្បូងឃ្មុំ មានបេក្ខជន
ប្រឡងចូលបម្រើការងារនៅក្របខណ្ឌក្រសួងមហាផ្ទៃចំនួន១៣៣រូប។

ពាក់ព័ន្ធការប្រឡងនេះ លោក​ ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកមិញបាន​អញ្ជើញ​កាត់បើកវិញ្ញាសារប្រឡងជ្រើសរើស នេះបានធ្វើឡើងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។

អភិបាលខេត្តបានលើកឡើងថា ការសិក្សារៀនសូត្រគឺជារឿងមួយសំខាន់ណាស់ សម្រាប់ប្អូនៗគ្រប់រូប តែអ្វីដែលកាន់តែសំខាន់នោះ គឺក្រោយការការៀនសូត្រ ដែលទាំងអស់គ្នាត្រូវប្រគួតប្រជែងលើទីផ្សារកាងារ មិនថាក្នុងក្របខណ្ឌរដ្ឋ ឬ ឯកជននោះទេ ដែលទាមទានូវចំនេះដឹងយ៉ាងពិតប្រាកដ។

អភិបាលខេត្ត​ក៏បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ត្រូវបញ្ចេញឲ្យអស់នូវសមត្ថភាព ដើម្បីទទួលបានជោគជ័យ រៀងៗខ្លួន ហើយក្នុងនោះមិនត្រូវធ្វើសកម្មភាពណាមួយដែលខុសទៅនឹងលក្ខណនៃការប្រឡងឡើយ ពោលគឺប្រើប្រាសសមត្ថភាពរៀងៗខ្លួនប្រកបដោយតម្លាភាព និងភាពយុត្តិធម៌។

សូមជម្រាបថា ការប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅ​រដ្ឋបាល​ខេត្តត្បូងឃ្មុំ ក្នុងក្របខ័ណ្ឌ​មន្ត្រី​រាជការស៉ីវីលក្រសួងមហាផ្ទៃ មានបេក្ខជនសរុបចំនួន ១៣៣នាក់ ស្មើនឹង មាន៩បន្ទប់ ក្នុងនោះ ក្របខ័ណ្ឌមន្ត្រីគ្រប់រដ្ឋបាលជាន់ខ្ពស់៤បន្ទប់ ៦២នាក់ និងក្របខ័ណ្ឌមន្ត្រីក្រមការ ៥បន្ទប់ ៧១ នាក់ ដោយប្រើរយៈពេល១ព្រឹក មានវិញ្ញាសារ ជំនាញឯកទេស​និងភាសារអង់គ្លេស​៕SRP