ខេត្តបាត់ដំបង៖ មនុស្សចំនួន៣នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន ពាក់ព័ន្ធករណីលួចផ្សេងគ្នា។
ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ម្សិលមិញ ដោយប៉ូលិសព្រហ្មទណ្ឌអធិការដ្ឋាននគរបាលក្រុងបាត់ដំបង។
នគរបាលខេត្តបាត់ដំបងបានឲ្យដឹងថាករណីលួចទី១ត្រង់ចំណុច ក្រុមទី ១០ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ សម្ភារបាត់បង់មានរទេះដឹកឥវ៉ាន់ពណ៌ខៀវ ១គ្រឿង។
ក្រោយពីទទួលបណ្តឹង ពីម្ចាស់លោកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងស៊ើបអង្កេតស្រាវជ្រាវឃាត់ខ្លួនឈ្មោះ នឿម វុទ្ធី ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ជនសង្ស័យសារភាពថាពិតជាបានលួចប្រាកដមែន។
ករណីទី២ ត្រង់ចំនុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ឃាត់ខ្លួនម្នាក់ ឈ្មោះវ៉ាន់ តុង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ករណីលួចខ្សែភ្លើង។ ជនសង្ស័យសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពពិតប្រាកដមែន
ដកហូតរួមមាន៖ខ្សែភ្លើងម៉ាស៊ីនត្រជាក់ចំនួន ១៣ម៉ែត្រ -ខ្សែភ្លើង ១x១ចំនួន ២ម៉ែត្រ
-ទុយោស្ពាន់ម៉ាស៊ីនត្រជាក់ ចំនួន៤កំណាត់។
ករណីទី៣ ឃាត់ខ្លួនឈ្មោះអ៊ឹម សឹមហាន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ករណីលួចខ្សែភ្លើង។ ជនសង្ស័យសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពពិតប្រាកដមែន។ ដកហូតរួមមាន៖ខ្សែភ្លើងដុតរួចចំនួន១ដុំ។
បច្ចុប្បន្នជនសង្ស័យទាំង៣ ត្រូវបានផ្នែកជំនាញព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់៕SRP

