លោកហ៊ុយ វណ្ណៈ៖ ការយកអ្នកកាសែត ជាដៃគូគឺជាជម្រើសត្រឹមត្រូវ ហើយការយកកាសែតជាសត្រូវ ជាការខុសឆ្គង និងខាតបង់

0

ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាលោកហ៊ុយ វណ្ណៈ តាមរយៈទំព័រផេកហ្វេសប៊ុកផ្លូវការរបស់លោកនៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០២១ នេះ បានបង្ហោះសារមួយទាក់ទងទៅនឹង អ្នកសារព័ត៌មានឬអ្នកកាសែត នៅពេលចុះទៅយកព័ត៌មាន។

លោកហ៊ុយ វណ្ណៈ បានសរសេរថា៖អ្នកសារព័ត៌មាន/អ្នកកាសែត ទាំងអស់ត្រូវបានអនុញ្ញាតដោយច្បាប់ ឱ្យចុះបំពេញការងារនៅទីសាធារណៈគ្រប់ទីកន្លែងដោយសេរី លើកលែងកន្លែងឯកជន ឬការហាមឃាត់ពិសេស ដែលត្រូវសុំកិច្ចសហការ និងការអនុញ្ញាត។ ការយកអ្នកកាសែត ជាដៃគូគឺជាជម្រើសត្រឹមត្រូវ ហើយការយកកាសែតជាសត្រូវ ជាការខុសឆ្គង និងខាតបង់។ ជាថ្មីម្តងទៀត អ្នកកាសែត ក៏ត្រូវប្រកាន់ខ្ជាប់ជានិច្ចគ្រប់ពេលវេលានូវ ក្រមសីលធម៌វិជ្ជាជីវៈ មានសុច្ចរិតភាព និងមានសុជីវធម៌ នៅក្នុងការងាររបស់ខ្លួន ពីព្រោះយើងទាំងអស់គ្នាជាខ្មែរ ហើយវាជាគុណតម្លៃវិជ្ជាជីវៈ។ បេសកកម្មយើងៗគ្រប់គ្នា គឺដើម្បីរួមគ្នាដោះស្រាយការលំបាករបស់អ្នកមានលទ្ធភាពតិចតួច មិនមែនយល់ច្រឡំ ប្រឈមគ្នា ហើយបង្កើតបន្ថែមបញ្ហាឱ្យសង្គមនោះទេ។

សូមរំលឹកថា ក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ វិច្ឆិកា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថាអ្នកសារព័ត៌មាន មានសិទ្ធិពេញលេញ ក្នុងការចុះយកព័ត៌មានទូទាំងប្រទេស ដោយពុំចាំបាច់ជូនដំណឹង ឬសុំការអនុញ្ញាត ពីអាជ្ញាធរឡើយ។

លោក ខៀវ កាញារីទ្ធ បានបន្តថ្លែងថា «អភិបាលខេត្តមួយ អ្នកកាសែតទៅណាត្រូវរាយការណ៍ ត្រូវជូនដំណឹងទៅអាជ្ញាធរ មិនមែនអ៊ីចឹងទេ។ មាត្រា ៤០ បាននិយាយពីសិទ្ធិដើរហើរបស់ពលរដ្ឋ គេទៅណាគេមានសិទ្ធិរបស់គេ គេមិនបាច់ជូនដំណឹងយើងទេ។ លោករដ្ឋមន្ត្រី ថ្លែងយ៉ាងដូច្នេះថា៖សំឡេង