លុចស៊ិសបុកម៉ូតូ នៅដំដែក ស្លាប់បុរសម្នាក់នៅកន្លែង

0

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់នៅនឹងកន្លែងខណៈកំពុងបើកម៉ូតូត្រូវបានរថយន្តមួយបុកចំពេញទំហឹង។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៩ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិត ចំណុចភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម លើកំណាត់ផ្លូវជាតិលេខ៦។

សមត្ថកិច្ចស្រុកសូទ្រនិគមបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្នុងទិសដៅ ពីលិចទៅកើតស្របទិសគ្នា បង្កដោយរថយន្តម៉ាកលុចសុីស RX330 ពណ៌ស ពាក់ស្លាកលេខសៀមរាប 2D.0011បើកបរដោយឈ្មោះ លី គឹមអូន ភេទប្រុសអាយុ៣៣ឆ្នាំ ទីលំនៅភូមិដំដែកលើ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា កុងរថយន្តបង្កត្រូវបានប៉ូលិសឃាត់ខ្លួនភ្លាម។ ចំណែកជនរងគ្រោះ បើកបុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ស្លែ គ្មានស្លាកលេខ ឈ្មោះ រ៉ុង តុលារ៉ុងភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម។ ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានស្រុកសូនិគម។ ឯសាកសពប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP