ខេត្តបាត់ដំបង៖មនុស្សចំនួន៦នាក់ ត្រូវបាននគរបាលក្រុងបាត់ដំបងធ្វើការឃាត់ខ្លួននៅថ្ងៃទី ១៧ ខែវិច្ឆិកា ម្សិលមិញពាក់ព័ន្ធករណីគ្រឿងញៀន។
អធិការនគរបាលក្រុងបាត់ដំបង លោក ពេជ្រ សារ៉ែន បានឲ្យដឹងថាប្រតិបត្តិការ បង្រ្កាប ករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននេះធ្វើឡើងចំនួនពីរតាំងផ្សេងគ្នា។
ករណីទី១ ស្ថិតនៅចំណុច ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០៥នាក់៖
១,ឈ្មោះ ដារ៉ា សំប៊ុន ភេទប្រុសអាយុ៣៤ ឆ្នាំ មានទីលំនៅ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
២,ឈ្មោះ លឿម សុវ៉ាត ហៅគួយ អាយុ៣៧ ឆ្នាំ មានទីលំនៅ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
៣,ឈ្មោះ យឿង វាសនា ហៅពៅ អាយុ២៧ ឆ្នាំ មានទីលំនៅ ភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
៤,ឈ្មោះ ជឹម ផានិត ហៅចេក អាយុ២៣ ឆ្នាំមានទីលំនៅ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
៥,ឈ្មោះ រិន ដារុន អាយុ២៥ ឆ្នាំមានទីលំនៅ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន៣១ថង់ សង្ស័យមានសារធាតុញៀន(ទម្ងន់ ១០,១៤ក្រាមទាំងសំបក)
– ទូរស័ព្ទ៤គ្រឿង – ជញ្ជីងអេឡិចត្រូនិកសម្រាប់
ថ្លឹងថ្នាំញៀនលក់១គ្រឿងនិងសម្ភារប្រើប្រាស់ និងរំលែកថ្នាំញៀនលក់មួយចំនួន។
ករណីទី២ ស្ថិតនៅចំណុច ភូមិកាប់គោថ្មី សង្កាត់ អូរចារ ក្រុងបាត់ដំបង។
ជនសង្ស័យឈ្មោះ សុខ សំណាង ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង។ ដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា២ថង់ សង្ស័យមានសារធាតុញៀន(ទម្ងន់ ១,៧៣ក្រាមទាំងសំបក)ទូរស័ព្ទ១ គ្រឿងផងដែរ។ បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ ត្រូវបានជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់៕SRP

