ខេត្តបាត់ដំបង៖លោកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនបុរសម្នាក់។
ការឃាត់ខ្លួននៅថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលមិញ ស្ថិតនៅចំណុចក្រុមទី១៩ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ជនសង្ស័យ ឈ្មោះ ឡំ ធារិន ហៅគក់ អាយុ៣០ឆ្នាំ នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
លោកពេជ្រ សារ៉ែន បានឲ្យដឹងថាករណីនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ម្សៅសៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា២ថង់ សង្ស័យមានសារធាតុញៀន(ទម្ងន់ ៨,២២ក្រាម ទាំងសំបក) ទូរស័ព្ទដៃ១គ្រឿង.កាបូបលុយពណ៌ខ្មៅ០១ .ជញ្ជីងអេឡិចត្រូនិកសំរាប់ថ្លឹងថ្នាំញៀនលក់០១.និងសម្ភារសម្រាប់ប្រើប្រាស់ លក់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដើម្បីចាត់ការតាមនីតិវិធី៕SRP

