ម៉ូតូបុកគ្នានៅស្វាយលើ សម្លាប់មនុស្សម្នាក់ របួសធ្ងន់២នាក់

0

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និង ពីរនាក់ទៀតរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើង វេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ រវាងម៉ូតូនិងម៉ូតូ នៅលើ ផ្លូវជាតិលេខ៦៤ ស្ថិតនៅភូមិ ជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ។

សមត្ថកិច្ចស្រុកស្វាយលើបានរាយការណ៍ថាគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឱ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់២នាក់។ ទី១ជនរងគ្រោះ ឈ្មោះ ប៊ូន សុីណាត ភេទ ស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិ ជប់ក្រោម ឃុំ ស្វាយលើ (ស្លាប់) ទី២អ្នករួមដំណើរម្នាក់ឈ្មោះ ប៊ូន ប្រុសតូច ភេទ ប្រុស អាយុ១៤ ឆ្នាំ រស់នៅភូមិ ជប់ក្រោម ឃុំ ស្វាយលើ(របួសធ្ងន់)។ ចំណែកភាគីម្ខាងទៀតឈ្មោះជា ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិរំចេកឃុំស្វាយលើ(របួសធ្ងន់)ខូចខាតម៉ូតូ២គ្រឿង។ មូលហេតុគ្រោះថ្នាក់បណ្តាលមកពីម៉ូតូម៉ាក Hongda Wave វ៉ាជេង គោយន្តកន្ត្រៃដោយគ្មានការប្រុងប្រយ័ត្ន។វត្ថុតាងសមត្ថកិច្ចយកមករក្សាទុកនៅអធិការនគបាលស្រុកស្វាយលើរងចាំការដេះស្រាយ៕SRP