ខេត្តសៀមរាប៖កម្ពុជា-ជប៉ុន បានរួមគ្នាជម្រុញការផ្សព្វផ្សាយ វិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត ស្របពេលដែលខេត្តសៀមរាប នឹងត្រូវបើកខេត្តឡើងវិញ នៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ។
អភិបាលខេត្តសៀមរាប លោកទៀ សីហា អភិបាល ថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យ លោក MITORI Naoki ប្រធានការិយាល័យ កុងស៊ុលជប៉ុន ចូលជួបសម្តែងការគួរសម និងណែនាំ លោក KAWAGUCHI Maski ប្រធានការិយាល័យកុងស៊ុលជប៉ុន ខេត្តសៀមរាប ដែលត្រូវទទួលតួនាទីបន្ត ក្នុងការរិតចំណងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរផងដែរ៕SRP

