នាយករដ្ឋមន្ត្រីខ្មែរ ប្រកាសអនុញ្ញាត ឱ្យពលរដ្ឋរៀបអាពាហ៍ពិពាហ៍ បានឡើងវិញ

0

ភ្នំពេញ៖ក្នុងសារសំឡេងថ្លែងនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ នាយករដ្ឋមន្ត្រីខ្មែរ សម្ដេចតេជោហ៊ុន សែន បានប្រកាស អនុញ្ញាតឱ្យប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍ បានឡើងវិញ ពី៥០០នាក់ ទៅ៧០០នាក់ ឬក៏ ១០០០នាក់ ប៉ុន្តែត្រូវតែធានាចាំបាច់នូវការរក្សាគម្លាតទៅតាមតុ ដែលត្រូវបានរៀបចំតាមទីតាំង។

នាយករដ្ឋមន្ត្រីបញ្ជាក់ថា ទីកនែ្លងធ្វើពិធីទៀតសោត គ្នាតិច ឬច្រើន អាស្រ័យលើការរក្សាគម្លាត ដែលអាចធ្វើទៅបានទៅតាមវិធានការសុខាភិបាល។ សារសំឡេងនាយករដ្ឋមន្ត្រីខាងក្រោម៖