ខេត្តបាត់ដំបង៖សមត្ថកិច្ចបានថ្លែងថា លោក ដាក សុខា អធិការរងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ទទួលបន្ទុកគ្រឿងញៀន ត្រូវបានកម្លាំងព្រហ្មទណ្ឌចាប់ខ្លួន នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កសាងសំណុំរឿង ត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
សមត្ថកិច្ចបានបន្តថាអធិការរងនគរបាលស្រុករូបនេះ ត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធទៅនឹងអំពើឃាតកម្ ម(សម្លាប់បងថ្លៃខ្លួន)កាលពីចុងខែសីហា កន្លងទៅនេះ នៅភូមិបាស្រែ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ព្រោះមុនពេលបាត់ខ្លួនមានសាក្សីឃើញជនរងគ្រោះជាប់ខ្នោះដៃជិះក្នុងឡានព្រុសលោកដាក់ សុខាដែលត្រូវជាប្អូនថ្លៃជាមួយមន្ត្រីនគរបាលម្នាក់ទៀត។
ស្នងការប៉ូលិសខេត្តបាត់ដំបង លោកសាត គឹមសាន បានថ្លែងប្រាប់អ្នកសារព័ត៌មាន ដោយទទួលស្គាល់ថា “ ពិតជាឃាត់ខ្លួនលោកអធិការរងម្នាក់នេះមែន តែកំពុងស្ថិតក្នុងការស្រាវជ្រាវនៅឡើយ “៕SRP

