ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានក្រេីនរំលឹកប្រាប់ប្រជាពលរដ្ឋថា ពិតមែនតែស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ហើយ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសបើកប្រទេសពេញលេញឡើងវិញក្តី តែម្នាក់ៗ មិនត្រូវធ្វេសប្រហែស ឬមើលស្រាលបានឡើយ ទោះជាបានចាក់វ៉ាក់សាំងរួចហើយក្តី។ គ្រប់គ្នាត្រូវបង្កើនការការពារខ្លួន ថែរក្សាអនាម័យអោយបានជាប្រចាំ ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ ត្រូវបន្តរៀនរស់ជាមួយជំងឺកូវីដ-១៩ ដែលចាំបាច់ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល “៣ការពារ៣កុំ “ដើម្បីជៀសផុតពីការឆ្លងជំងឺនេះ។
លោក អ៊ុន ចាន់ដា ថ្លែងប្រាប់ប្រជាពលរដ្ឋយ៉ាងដូច្នេះ នៅព្រឹកមិញនេះ ក្នុងឱកាស
ប្រគល់ផ្ទះមនុស្សធម៌ទី៦ ជូន ជនមានពិការភាពទ័លក្រ ១គ្រួសារ ឈ្មោះឈុន ម៉េន អាយុ៦៣ឆ្នាំ រស់នៅ ភូមិអំពិលទ្វារ ឃុំសំពងជ័យ ស្រុកជើងព្រៃ។
គួរបញ្ជាក់ថា លោកពូ ឈុន ម៉េនជាជនមានពិការភាព ( ស្វិតជើងដោយសារជំងឺលើសឈាម ) មានប្រពន្ធនិងចៅតូចៗ ៤នាក់ ក្នុងបន្ទុក ដែលកំព្រាដោយសារ ឪពុកម្តាយលែងលះ។
អំណោយដែលត្រូវទទួលបានរួមមាន អង្ករ ៥០គក្រ ត្រីខ ២០កំប៉ុង ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប មី ២កេស ឃីត ២សម្រាប់ អាវយឺត ១២ សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០ម៉ឺនរៀល។ ដោយឡែកលោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់ទទួលផ្ទះថ្មីនេះ ចំនួន ១២នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកាចំនួន ២ម៉ឺនរៀលរៀលផងដែរ៕SRP

