ភ្នំពេញ៖ក្រសួងទេសចរណ៍បានសម្រេចឲ្យបើកដំណើរការអាជីវកម្ម បៀរហ្កាឌិនឡើងវិញ នៅទូទាំងប្រទេស។នេះបើយោងតាមលិខិតមួយទំព័ររបស់ក្រសួងទេសចរណ៍ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រី ថោងខុន នៅ៣វិច្ឆិកាម្សិលមិញ។
សូមជម្រាបថាកាលកន្លងមកអាជីវកម្ម បៀរហ្កាឌិន នៅទូទាំងប្រទេសត្រូវបានក្រសួងសម្រេចបិទ មិនឲ្យដំណើរការ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
សូមរំលឹកថាកាលពីថ្ងៃទី១ ខែវិច្ឆិកា ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកប្រទេស លើគ្រប់វិស័យឡើងវិញ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះតទៅ។សម្ដេចនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យរៀនរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី៕SRP

