អតីតអ្នកកាសែត​ និងជាអ្នកជំនួញម្នាក់​ សម្រេចសាងផ្នួសជាភិក្ខុសង្ឃ​

0

ខេត្តកំពង់ចាម​៖លោក​ ស្រេង​ ដារ៉ា​ អតីត​ជា​អ្នក​កាសែត​​ និង​ជា​អ្នក​ជំនួញ​ម្នាក់​​ ​បាន​សម្រេច​សាងផ្នួស​​បួស​ជា​ភិក្ខុសង្ឃ​ នៅ​វត្ត​ ដីដុះ​ ក្រុងកំពង់ចាម​ ដេីម្បី​សន្សំ​បុណ្យកុសល​ជូន​ដល់​អ្នក​មាន​គុណ​ នៅព្រឹក​ថ្ងៃទី​២៥​ ខែតុលា​ ឆ្នាំ​២០២១​នេះ​ ស្របពេលដែល​ព្រះភិក្ខុសង្ឃ​ ពុទ្ធបរិស័ទ​ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ ប្រារព្ធ​ពិធី​បុបុណ្យចេញវស្សានិងចូល​ដល់​រដូវ​កឋិនទាន​។

ព្រះតេជ្ជគុណ​ ស្រេង​ ដារ៉ា​ បាន​ឲ្យ​ដឹងថា​ ការ​ដែល​ព្រះអង្គ​បាន​មក​សាងផ្នួស​ជា​ភិក្ខុសង្ឃ​នៅ​វត្ត​ដីដុះ​ ក្រុងកំពង់ចាម​នេះ​​ គឺ​ត្រឹម​រយៈពេល​១០ថ្ងៃ​ប៉ុណ្ណោះ​ ក្នុង​គោលបំណង​គឺដេីម្បី​តប​ស្នង​ដល់​ព្រះ​គុណ​របស់​​ឪពុកម្ដាយ​​។ ព្រះអង្គមានសង្ឃដីការ​​បញ្ជាក់​ទៀត​ថា​ គុណ​ឪពុកម្ដាយ​ពិតជា​ធំធេង​ណាស់​​ ធ្វើ​យ៉ាងណា​ក៏យើង​សង​មិន​ចេះអស់ដែរ​ ដូច្នេះ​ការ​ដែល​ព្រះអង្គ​មក​សាងផ្នួស​នេះ​ គឺ​បាន​ត្រឹមតែ​សន្សំ​កុសល​ជូន​ដល់​អ្នក​មាន​គុណ​ប៉ុណ្ណោះ​ លេីសពីនេះ​​ទៀត​នោះ​ គឺ​សូម​បួងសួង​ដល់​ព្រះពុទ្ធសាសនា​​ និង​វត្ថុស័ក្តិសិទ្ធិក្នុងលោក​ ជួយ​ឲ្យ​មនុស្ស​ទាំង​ឡាយ​មាន​ជីវិត​ល្អ​ប្រពៃ​ ​និង​ជួយ​ឲ្យ​សង្គម​ជាតិ​មាន​នូវ​ម្លប់​ត្រជាក់ ពោលគឺ​ទទួលបាននូវសេចក្តីសុខ សេចក្តីចំរើន សេរី​សួរស្តី សុភមង្គល​គ្រប់​ប្រការ និងប្រកប​ដោយពរទាំង ៤ប្រការ គឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។ គួរ​បញ្ជាក់​ថា​ លោក​ ស្រេង​ ដារ៉ា​ អតីត​ជា​អ្នកកាសែតនៅទូរទស្សន៍បាយ័ន , សារព័ត៌មាន Cam Post និងជាដៃគូរជំនួញផ្នែកសុខភាព នៅក្រុមហ៊ុន Unicity Cambodia៕SRP