ខេត្តសៀមរាប៖ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋ សាធារណជន អ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមសូមចូលរួមសហការបន្ថែមទៀត ជាមួយរកងកម្លាំងមានសមត្ថកិច្ច ក្នុងការដាក់ពាក្យបណ្ដឹង និងផ្តល់ព័ត៌មាន ស្នើសុំអន្តរាគមន៍ រាល់បទល្មើស ឬ ហេតុការណ៍ផ្សេងៗដែលបានកើតឡើងជាយថាហេតុ នៅតាមទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឬតាមការិយាល័យ ជំនាញ ដែលនៅជិតបំផុត ដើម្បីរួមចំណែកក្នុងការអនុវត្ត “គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”។
ការអំពាវនាវធ្វើឡើងនៅក្នុងសេចក្ដីប្រកាសបំភ្លឺព័ត៌មានមួយ នៅថ្ងៃទី ២២ ខែតុលាឆ្នាំ ២០២១នេះ ដោយអ្នកនាំពាក្យនិងក្រុមការងារប្រតិកម្មរហ័សស្នងការខេត្តសៀមរាប ក្រោយពីសារព័ត៌មានបណ្ដាញសៀមរាបប៉ុស្តិ៍ បានផ្សាយករណីមានអំពើចោរកម្មសារជាថ្មីនៅក្រុងសៀមរាប៕SRP

