ខេត្តត្បូងឃ្មុំ៖ក្រុមគយចល័តឬគយប្រចាំតំបន់៦ បានចុះបង្ក្រាបម៉ូតូសង្ស័យថា អត់ពន្ធនាំចូលបានជិត១០០គ្រឿង។
ការបង្ក្រាបធ្វើឡើងនៅផ្សារមេមត់ឃុំមេមត់ ដែលកំពុងដាក់តាំងលក់នៅតាមផ្ទះចំនួន ២៦កន្លែងផ្សេងៗគ្នា ស្ថិតនៅផ្សារមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែតុលានេះ។
បើតាមប្រភពបានឲ្យដឹងថាការបង្ក្រាបដោយលោក ព្រាប គារ៉ាត មេគយតំបន់៦ ដោយបានរឹបអូសម៉ូតូបានចំនួន៨៩គ្រឿង គឺត្រូវបានកម្លាំងគយចល័តដឹកជញ្ជូនយកទៅរក្សាទុក្ខបណ្តោះអាសន្ន នៅស្នាក់ការគយរដ្ឋាករជាប់ផ្លូវជាតិលេខ៧ ឃុំក្រែក ស្រុកពញាក្រែក។
សូមបញ្ជាក់ថា មេគយចល័ត លោក ព្រាប គារ៉ាត បានល្បីល្បាញយ៉ាងខ្លាំងក្នុងការបើកដៃឲ្យមានអំពើគេចពន្ធនិងរត់ពន្ធនៅក្នុងខេត្តជាប់ប្រទេសវៀតណាម។ ដោយករណីនេះគេសង្ស័យថាមេគយចល័តរូបនេះបានប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ៕SRP

