ខេត្តសៀមរាប៖ជនសង្ស័យចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួន ពីបទជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។
មន្ត្រីបានឲ្យដឹងថា កាលពីម្សិលមិញថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចចម្រុះ បានចុះបង្រ្កាបករណីចែកចាយនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅភូមិសាស្ត្រ វង្វង់មូលយាយកណ្តៀវ ស្ថិតនៅភូមិគោកជួន ឃុំពួក។
ការបង្ក្រាបឃាត់ខ្លួនមនុស្សចំនួន៤នាក់ ម៉ូតូ០១គ្រឿង និងធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផល(វិជ្ជមាន)។ ក្នុងនោះបានបន្តឆែកឆេរបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ ដកហូតបានវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទម្ស៉ៅមេតំហ្វេតាមីន ០១កញ្ចប់ធំ និង០៣កញ្ចប់តូច ដែកកេះចំនួន០៤ ដាវសាម៉ូរ៉ៃ ០១ដើម។ ករណីនេះសមត្ថកិច្ច បានបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅការិយាល័យជំនាញគ្រឿងញៀនខេត្តសៀមរាប ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី៕SRP

