ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើងវេលាម៉ោង១៩និង២០នាទីថ្ងៃទី១៥ ខែ តុលា ឆ្នាំ ២០២១ នៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
នគរបាលរដ្ឋបាលគោកចកបានឲ្យដឹងថា ករណីនេះដួលដោយខ្លួនឯង បើកម៉ូតូម៉ាកសង់ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប ១X៥២៦១ មានទិសខាងត្បូង ទៅទិសខាងជេីង។ ជនរងគ្រោះ ទី១ឈ្មោះ ម៉ី ចេស្ដាហៅសភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិស្វាយដង្គុំសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប(ស្លាប់)។ ទី២ឈ្មោះ ដារ៉ា ភេទប្រុស អាយុប្រហែល២៧ ឆ្នាំ រស់នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។
បើតាមនគរបាលបានបញ្ជាក់ថា មូលហេតុ បណ្ដាលមកពីជនរងគ្រោះមិនបានប្រយ័ត្នទេីបជ្រុល ដោយផ្លូវមានសភាពកោងខ្លាំង ហើយជនរងគ្រោះមិនស្គាល់ផ្លូវ៕SRP

