ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកមិញនេះ បានទទួលអំណោយពីក្រុមហ៊ុនស៊ីភី ដែលបានចូលរួមឧបត្ថម្ភ ម៉ាសចំនួន១៥០០០សន្លឹក និងទឹកអាកុល ៣០០លីត្រ សម្រាប់ប្រេីប្រាស់ក្នុងយុទ្ធនាការ បង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
លោកអ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញទៅដោយសទ្ធាជ្រះថ្លារបស់លោកអគ្គនាយកក្រុមហ៊ុន និងសហការី ដែលបានចំណាយថវិកា ទិញសម្ភារការពារជំងឺកូវីដ-១៩ ក៏ដូចជាការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកំពង់ចាម ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពីគុណធម៌ សប្បុរសធម៌ និងការចេះជួយគ្នាក្នុងគ្រាលំបាក៕SRP

