ខេត្តសៀមរាប៖ប្រជាការពារម្នាក់បានស្លាប់នៅក្នុងហាងម៉ាស្សាមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍បានកើតឡើង នៅល្ងាចថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២១នៅចំណុចហាងម៉ាស្សាយីហោរឈ្មោះ(7777) ស្ថិតនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។
សមត្ថកិច្ចក្នុងហេតុការណ៍បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ នៅ ណាត ភេទ ប្រុស អាយុ៦០ឆ្នាំ មុខរបរប្រជាការពារភូមិ មានអាសយដ្ឋាននៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ មូលហេតុស្លាប់ តាមការត្រួតពិនិត្យរបស់សមត្ថកិច្ច នឹង ក្រុមគ្រូពេទ្យ បានធ្វើតេស្តយកសំណាករកមេរោគកូវីដ១៩ ជាលទ្ធផល(វិជ្ជមាន)។
បច្ចុប្បន្ន៖សព ត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅបូជានៅឈាបនដ្ឋាន វត្តអរញ្ញរង្សី(ហៅវត្តល្អក់) ស្ថិតនៅភូមិត្រពាំងទឹម ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សូមជម្រាបថានៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២១ នេះអាជ្ញាធររដ្ឋបាលខេត្តសៀមរាបបានប្រកាសបើករំសាយឡើងវិញនៅតំបន់ក្រហមតំបន់លឿងទុំ ក្រោយពីបានប្រកាសបិទនៅតាមបណ្តាសង្កាត់មួយចំនួនដូចជាសង្កាត់ស្វាយដង្គំ សង្កាត់ស្លក្រាម សង្កាត់គោកចកគឺគោលបំណងដើម្បីទប់ស្កាត់នៃការរីករាយតើជំងឺកូវីដ១៩៕SRP

