ពលរដ្ឋជាង៨០គ្រួសារ នៅតំបន់បិទខ្ទប់ ក្នុងស្រុកក្រូចឆ្មារ ទទួលបានអំណោយរបស់ លោកហ៊ុន ម៉ាណែត

ខេត្តត្បូងឃ្មុំ៖ពលរដ្ឋជាង៨០គ្រួសារ នៅតំបន់បិទខ្ទប់ ក្នុងស្រុកក្រូចឆ្មារ បានទទួលអំណោយរបស់ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុនី។

ការបានទទួលនៅព្រឹកមិញនៅតាមរយៈលោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងភរិយា។

ប្រជាពលរដ្ឋជាង៨០គ្រួសារ នៅភូមិទី១ និងភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី២កេស និងថវិកា​ ៥ម៉ឺនរៀល​ ព្រមទាំងចែកជូនកងកម្លាំងឈរជើងនៅតំបន់បិទខ្ទប់ចំនួន ១លាន​ ៤០ម៉ឺនរៀល​ និង​ក្រុមគ្រូពេទ្យ ៧០មុឺនរៀលផងដែរ។

គួរ​បញ្ជាក់​ថា​ អំណោយលោកហ៊ុន ម៉ាណែត ដែលបានផ្តល់ជូនរដ្ឋបាលស្រុកក្រូចឆ្មារ តាមរយៈអភិបាលខេត្ត ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមមាន មី​ ៤០០កេស អង្ករ​ ៥តោន និងថវិកា​ ៥០លានរៀល។ នៅព្រឹកមិញនេះដែរ លោកជាម ច័ន្ទសោភ័ណ និងក៏បាននាំយកថវិកា​ ៧លានរៀល ក្នុងនោះថវិកាលោកហ៊ុន ម៉ាណែត៥លានរៀល ប្រគេនព្រះចៅអធិការ និងព្រះសង្ឃគង់នៅវត្ត អម្ពវ័នជំនីក ក្នុងឃុំជំនីក ស្រុកក្រូចឆ្មារ ដើម្បីផ្គត់ផ្គង់ចង្ហាន់ និងកសាងវត្តផងដែរ៕SRP