ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប លោកទៀ សីហា បានបញ្ជាក់ថា៖បាទខ្ញុំមិនទុកប្រជាជនខ្ញុំចោលទេ សម្រាប់បងប្អូនដែលគិតថាខ្លួនឯងកំពុងខ្វះខាតមែន សូមទាក់ទងទៅអាជ្ញាធរភូមិ សង្កាត់ ដើម្បីឲ្យពួកគាត់បានស្រង់ឈ្មោះ ស្នើសុំស្បៀងមករដ្ឋបាលខេត្ត។
ការលើកឡើងដូច្នេះតាមរយៈខំមិនឆ្លើយតបទៅនិងប្រជាពលរដ្ឋដែលបានខំមិនចូលទំព័រ page ហ្វេសប៊ុករបស់លោកអភិបាលខេត្តរូបនេះ។
លោកទៀ សីហាបានបន្តថា៖ស្បៀងដែលរដ្ឋបាលខេត្ត បានរៀបចំ ចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រមួយជំហានរួចរាល់ហើយ ឥលូវរដ្ឋបាលខេត្តកំពុងចែកអ្នកដែលខ្វះខាតស្បៀងនៅតាមតំបន់ និងតាមបន្ទប់ជួល ជាបន្តបន្ទាប់។ លោកថាផែនការចែក គ្រួសារក្រ១ ក្រ២ និងបងប្អូនខ្វះខាតជាក់ស្តែង មិនមែនចែកទាំងអស់នោះទេ។
លោកក៏បានបញ្ជាក់ថាក្នុងគ្រាដ៏លំបាកនេះ យើងមានតែរួមគ្នាប្រយុទ្ធ ទប់ស្កាត់ និងលាងសំអាតប្រភពចម្លងមេរោគនេះ ឲ្យអស់ពីខេត្តយើង ដើម្បីឲ្យអ្វីៗប្រែមកដូចដើមវិញ។
ជម្រាបថារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះនៅក្នុងក្រុងសៀមរាបមានការផ្ទុះជំងឺកូវីដ១៩ ជាបន្តបន្ទាប់ រហូតដល់អាជ្ញាធរខេត្តសម្រេចចិត្តបិទខ្ទប់តំបន់សង្កាត់មួយចំនួនផងដែរ។ ការសម្រេចចិត្តបិទខ្ទប់ឃុំសង្កាត់មួយចំនួននេះគឺដើម្បីទប់ស្កាត់នូវការឆ្លងរាលដាលជំងឺកូវីដ១៩៕SRP

