តំបន់ខ្លះនៅក្រុងសៀមរាប បន្តបិទឬបើកឡើងវិញ អាចដឹងនៅថ្ងៃស្អែក

ខេត្តសៀមរាប៖តាមបណ្ដាភូមិនិងសង្កាត់មួយចំនួននៅក្រុងសៀមរាប ដែលជាប់បំរាមបិទខ្ទប់ ជាតំបន់ពណ៌ក្រហម លឿងនិងទុំ ដោយសារមានការរីករាយថាជំងឺកូវីដ១៩ ហើយត្រូវបានអាជ្ញាធរសម្រេចបិទជិតពីរសប្តាហ៍កន្លងមក អាចនឹងដឹងលទ្ធផលនៅថ្ងៃស្អែក ទី៣០ ខែកញ្ញាឆ្នាំ ២០២១នេះ ថាបន្តបិទតទៅទៀតឬបើកឡើងវិញ ឬអាចបន្ថយពណ៌ក្នុងប្លុកតំបន់។

ជុំវិញវិញការបិទឬបើកឡើងវិញនេះ ប្រជាពលរដ្ឋ នៅក្រុងសៀមរាប ហាក់មានការចង់ដឹងយ៉ាងខ្លាំង ប៉ុន្តែអ្វីៗអាស្រ័យទៅលើអាជ្ញាធរខេត្តមិនទាន់សម្រេចដោយសារមិនទាន់ដល់ថ្ងៃកំណត់។

មន្ត្រីជាន់ខ្ពស់រដ្ឋបាលខេត្តសៀមរាបថ្លែងថា ជុំវិញបញ្ហានេះ «ថ្នាក់ដឹកនាំកំពុងពិនិត្យ»។

ទោះជាយ៉ាងណាអង្គភាពសៀមរាបប៉ុស្តិ៍ បានទំនាក់ទំនងទៅ លោកទៀ សីហា អភិបាលខេត្តសៀមរាប ដើម្បីចង់ដឹងថាបន្ទាប់ពីបានបិទមួយរយៈមកនេះ តើអាចបើកឡើងវិញឬយ៉ាងណា។

«សំណួរ»អង្គភាពសៀមរាប ប៉ុស្តិ៍៖
​បាទសូមជំរាបសួរឯកឧត្តម ឯកឧត្តមស្អែកអាចថ្ងៃទី ១៣ ឬទី ១៤ នៃសប្តាហ៍ទី ២ ដែលរដ្ឋបាលខេត្តបានសម្រេចបិទនៅតាមភូមិសាស្ត្រក្នុងសង្កាត់មួយចំនួនក្នុងក្រុងសៀមរាប ជាតំបន់ក្រហម .លឿងនិងទុំ បាទឯកឧត្តម ខ្ញុំបាទចង់ដឹងថាក្រោយពីមានការបិទជិតពីរសប្តាហ៍កន្លងមកនេះតើ អាចបើកវិញដែរឬទេ ឯកឧត្តម ក្រោយពីបិទរយៈពេល កន្លងមកនេះ ឬអាចថយពីតំបន់ក្រហម មកតំបន់លឿងទុំដែរឬទេ ?

លោកទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់យ៉ាងខ្លីថា «យើងនឹងប្រជុំស្អែក និងយកទិន្នន័យដែលទទួលបានកន្លងមក វិភាគដើម្បីសម្រេច»។

សូមជម្រាបថារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅក្នុងក្រុងសៀមរាប មានការផ្ទុះជំងឺកូវីដ១៩ ជាបន្តបន្ទាប់ រហូតដល់អាជ្ញាធរខេត្តសម្រេចចិត្តបិទខ្ទប់តំបន់សង្កាត់ភូមិមួយចំនួនដើម្បីទប់ស្កាត់ នូវការឆ្លងរាលដាលជំងឺកូវីដ១៩៕SRP