ខេត្តកំពង់ចាម៖លោមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឲ្យគ្រប់បណ្ដាមូលដ្ឋានទាំងអស់ ត្រូវគៀងគរ រកដៃគូរបន្ថែម ដែលជាសប្បុរសជន ក្នុង និងក្រៅប្រទេស ដើម្បីជួយដល់ការងារអភិវឌ្ឍន៍ ទោះជាក្នុង ឬក្រៅគម្រោងក៏ដោយ។
ថ្លែងយ៉ាងដូច្នេះក្នុងឱកាសបើកវេទិការពិគ្រោះយោបល់ និងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ តាមប្រព័ន្ធវិដែអូរ Zoom នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។
លោកអ៊ុន ចាន់ដា បានលើកឡើងថា វេទិការពិគ្រោះយោបល់ និងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំ រំកិលរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក សង្កាត់ នាពេលនេះ គឺមានសារសំខាន់ដែលយើងទាំអស់គ្នា ត្រូវធ្វើការពិភាក្សា ឲ្យបានល្អិតល្អន់ ទៅលើគម្រោងដែលជាអទិភាព សម្រាប់ស្រុក ក្រុង ឃុំ សង្កាត់ ដែលបានស្នើឡើង និងបានឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ។
លោកក៏បានសំដែង នៅក្ដីសោមនស្សរីករាយ ចំពោះលទ្ធផល ដែលបានផ្ដល់ការគាំទ្រ ពីសំណាក់ក្រសួងស្ថាប័ន និងដៃគូរអភិវឌ្ឍន៍ ដែលបានកំពុងគាំទ្រដល់ការអនុវត្តគោលនយោបាយ វីមជ្ឈការនិងសហវិមជ្ឈការ កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២-២០២៤របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំសង្កាត់ គឺបានតម្រូវឲ្យមន្ទីរវិស័យអង្គការដៃគូរអភិវឌ្ឍន៍ ជួយគាំទ្រគម្រោងសកម្មភាព ជាអាទិភាព របស់រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ដែលមិនទាន់មានការគាំទ្រ សម្រាប់ឆ្នាំ២០២២។
អភិបាលខេត្ត ក៏បានស្នើសុំមន្ទីរ អង្គភាព ស្ថាប័ន ជុំវិញខេត្ត ក៏ដូចជា អង្គការក្រៅរដ្ឋាភិបាល ដែលធ្លាប់តែជួយគាំទ្រគម្រោង សូមជួយពិនិត្យឲ្យបានល្អិតល្អន់ លើគម្រោង ដែលជាអាទិភាព បម្រើចំទិស ដែលជាតម្រូវការ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានក្រុង ស្រុកឃុំសង្កាត់៕SRP

