លោកហ៊ុន គឹមជាតិ ឧបត្ថម្ភ ម៉ាសអាកុលទឹកសុទ្ធ ដល់អាជ្ញាធរសមត្ថកិច្ចខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖លោកហ៊ុន គឹមជាតិ ក្មួយប្រុសបង្កើតសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានឧបត្ថម្ភនូវម៉ាសអាកុលទឹកសុទ្ធ ដល់អាជ្ញាធរសមត្ថកិច្ចខេត្តកំពង់ធំ។ ការឧបត្ថម្ភធ្វើឡើងនៅថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០២១ នៅខេត្តកំពង់ធំ ក្នុង៤ទីតាំងផ្សេងគ្នា។

សូមជម្រាបថាអំណោយប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ. បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ .ស្នងការនគរបាលខេត្តនិង
សាលាដំបូលខេត្តកំពង់ធំ។

អំណោយដែលបានប្រគល់ជូនទាំង៤ទីតាំង ក្នុងមួយទីតាំងទទួលបាន ម៉ាសចំនួន៥០០០ម៉ាស.អាកុល៣កាន.និងទឹកបរិសុទ្ធចំនួន ៣០កេសផងដែរ៕SRP