គួរអោយសង្វេគណាស់ ប្រជាការពារភូមិចុងកៅស៊ូ ម្នាក់ បានស្លាប់ដោយសារ…

ខេត្តសៀមរាប៖ពិតជាគួរអោយសង្វេគខ្លាំងណាស់ ប្រជាការពារភូមិចុងកៅស៊ូម្នាក់ ដែលតែងតែ ជួយធ្វើការសង្គម ជាពិសេសក្នុងការបិទខ្ទប់នៅច្រកភ្លើងស្តុបចុងកៅស៊ូ បេនឡានបានស្លាប់បាត់បង់ជីវិតនៅវេលាថ្ងៃត្រង់នាថ្ងៃនេះ។

ប្រភពពីសមត្ថកិច្ចបានដឹងថា ជនរងគ្រោះ មានឈ្មោះហ៊ន់ ទិត្យ ហៅ D1U (ដេមួយអ៊ុយ)ភេទប្រុស អាយុ៤២ឆ្នាំ បានស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង ១២ៈ០០ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២១ នេះ បន្ទាប់ពីបានក្រុមសាច់ញាតិបញ្ជូនទៅដល់មន្ទីរពេទ្យ។

ប្រភពបានបញ្ជាក់ទៀតថា ជនរងគ្រោះ ជាប្រជាការពារភូមិចុងកៅស៊ូ រស់នៅបន្ទប់ជួលភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ មូលហេតុនៃការស្លាប់ ដោយជនរងគ្រោះមានអាការៈធ្ងន់ធ្ងរកកឈាមក្នុងខួរក្បាល។

បច្ចុប្បន្ន សាកសពត្រូវបានសាច់ញាតិបានមកទទួលយកទៅធ្វើបុណ្យនៅឯភូមិដំរីឆ្លង ស្រុកសូទ្រនិគម ខេត្តសៀមរាប៕SRP