ទីតាំងសិប្បកម្មកែច្នៃគ្រឿងសង្ហារឹមមួយកន្លែង នៅក្នុងខេត្តព្រះវិហារ ជាប្រភពបំផ្លាញព្រៃឈើ

ខេត្តព្រះវិហារ៖ទីតាំងសិប្បកម្មកែច្នៃឈើ មួយកន្លែង នៅក្នុងខេត្តព្រះវិហារ ត្រូវបានគេទម្លាយឲ្យដឹងថាជាប្រភពបំផ្លាញព្រៃឈើយ៉ាងធ្ងន់ធ្ងរ។

ប្រជាពលរដ្ឋបានឱ្យដឹងថាទីតាំងរោងសិប្បកម្មកែច្នៃឈើមួយកន្លែងសម្ងំផលិតគ្រឿងសង្ហារឹមយ៉ាងរលូនមានម្ចាស់ឈ្មោះគីវ ស្ថិតនៅជាយសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

ប្រភពបានបន្តថារោងសិប្បកម្មកែច្នៃឈើ ខាងលើជាកន្លែងធ្វើគ្រឿងសង្ហារឹមល្អៗឲ្យអ្នកមានអំណាចក្នុងខេត្តផ្តាច់មុខ ហើយមិនមានសមត្ថកិច្ចណាម្នាក់ហ៊ានប៉ះពាល់នោះទេជាហេតុធ្វើឲ្យថៅកែឈ្មោះគីវ ទ្បើងចាងមិនខ្លាចញញើតសមត្ថកិច្ចអនុវត្តច្បាប់អ្វីទ្បើយ។

ពលរដ្ឋសូមសំណូមពរដល់លោកពឹង ទ្រីដាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ ជួយអន្តរាគមន៍ចុះស្រាវជ្រាវចាត់វិធានការពិនិត្យមើលសុពលភាពច្បាប់ធ្វើអាជីវកម្មនិងប្រភពឈើ យកមកពីប្រភពណាដើម្បីឈានទៅបង្ក្រាប។

សូមជម្រាបថាកន្លងមករាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបិទក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចដើម្បីបញ្ចប់ការកាប់បំផ្លាញគម្របព្រៃឈើការពារសំខាន់ៗនិងប្រមូលកាកសំណល់ព្រៃឈើជួញដូរលក់ក្នុងស្រុកនិងក្រៅប្រទេស ប៉ុន្តែសិប្បកម្មខ្លះ មានឈើប្រណិតៗ យ៉ាងច្រើនសម្រាប់ច្នៃជាគ្រឿងសង្ហារឹម៕SRP