ខេត្តកែប៖នគរបាលខេត្តកែប បានឃាត់ខ្លួនក្រុមក្មេងទំនើងប្រុស ស្រី ២៣នាក់ ផឹកស៊ីល្មើសវិធានសុខាភិបាល និងបង្កឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
ការឃាត់ខ្លួនធ្វើឡើងនៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅតាមតំបន់ឆ្នេរ ក្នុងក្រុងកែប តាមបញ្ជាពីលោកសម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប។
នគរបាលខេត្តកែបបានឲ្យដឹងថា ក្រុមក្មេងទំនើងប្រុស ស្រីចំនួន២៣នាក់ បានជិះម៉ូតូ៩គ្រឿង មកពីរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងទៀត ដោយពួកគេប្រមូលផ្តុំគ្នាផឹកស៊ីល្មើសវិធានការសុខាភិបាល និងបានដុតផាវផ្ទុះលាន់លឺបង្កការភ្ញាក់ផ្អើល និងបណ្តាលឲ្យប៉ះពាល់សណ្តាប់ធ្នាប់ សាធារណៈនៅតំបន់ទេសចរណ៍ឆ្នេរកែប។ ពាក់ព័ន្ធករណីនេះត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអប់រំ ធ្វើកិច្ចសន្យាបញ្ឍប់ ការប្រមូលផ្តុំគ្នាផឹកសុីត ទៅទៀត នឹងហៅអាណាព្យាបាលមកធានាយកទៅអប់រំបន្តនៅផ្ទះផងដែរ៕SRP