បុរសម្នាក់ស្រវឹងស្រា បើកម៉ូតូដួល បណ្តាលឲ្យស្លាប់ នៅស្រុកជីក្រែង

ខេត្តសៀមរាប៖បុរសម្នាក់ស្រវឹងស្រាហើយបើកម៉ូតូដួលបណ្ដាលឲ្យស្លាប់។

ហេតុការណ៍បានកើតឡើងវេលាម៉ោង ៤និង៤០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នេះនៅចំណុចផ្លូវលេខ២៦៦ ក្នុងភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កែវ គន អាយុ៦៣ឆ្នាំ រស់នៅភូមិ ឃុំខាងលេី។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះជនរងគ្រោះ បេីកបរម៉ូតូម៉ាកវ៉េវអាល់ហ្វាពណ៌ក្រហម គ្មានស្លាកលេខ ទិសដៅពីត្បូង ទៅជេីង។ មូលហេតុជនរងគ្រោះ ស្រវឹងស្រាបេីកបរម៉ូតូលឿន បត់កែងមិនទាន់ បណ្តាលអោយដួលម៉ូតូក៏ស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាពខ្វាវ៕SRP