ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់ពលរដ្ឋចំនួន១៦នាក់ ឲ្យមកបង្ហាញមុខយកសំណាក ចៀសវាង ប្រឈមនឹងផ្លូវច្បាប់។
អាជ្ញាធរបានឲ្យដឹងថារដ្ឋបាលខេត្តសូមជូនដំណឹងដល់ប្រជាពលរដ្ឋចំនួន១៦នាក់ (ដែលមានឈ្មោះដូចខាងក្រោម) ដែលមិនបានបំពេញកាតព្វកិច្ច សហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកសំណាក។
សូមបញ្ជាក់ថា ពលរដ្ឋទាំង១៦នាក់បំពេញព័ត៌មានដើម្បីយកសំណាករួចហើយ ប៉ុន្តែដល់ពេលត្រូវយកសំណាកមិនបានបង្ហាញមុខយកសំណាក។
ទោះជាយ៉ាងណាអាជ្ញាធរសូមស្នើដល់បងប្អូនដូចមានរាយនាមខាងលើ សូមរួសរាន់ទំនាក់ទំនង ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីមកយកសំណាក នៅតាមទីតាំងដែលមន្ទីរសុខាភិបាលខេត្តបានរៀបចំ។ ក្នុងករណី មិនរួសរាន់មកយកសំណាក តាមការជូនដំណឹងនេះ រដ្ឋបាលខេត្តនឹងចាត់ក្រុមការងារកសាងសំណុំរឿងតាមវិធានការច្បាប់ ស្របតាមខ្លឹមសារ មាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងមាត្រា២១ នៃអនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ រាល់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ ០១២ ៨២៣ ៤៥១។
អាជ្ញាធររដ្ឋសង្ឃឹមយ៉ាងមុតមាំថា ពលរដ្ឋទាំង១៦នាក់ខាងលើចូលរួមសហការយកសំណាកឱ្យបានទាន់ពេលវេលាកុំបីខាន៕SRP