ខេត្តសៀមរាប៖សណ្ឋាគារឡុទុសប្លង្គ ដែលមានទីតាំងស្ថិតនៅកណ្ដាលក្រុងសៀមរាប ត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឱ្យផ្ដល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាល រយៈពេល ២ឆ្នាំ។ នេះបើយោងតាមលិខិតអនុញ្ញាត របស់ក្រសួងសុខាភិបាលដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីម៉ម ប៊ុនហេង។
ក្នុងលិខិតបានបញ្ជាក់ថា អនុលោមតាមលិខិតលេខ ០២/២១ អបស.មព ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យសណ្ឋាគារឡុទុសប្លង្គ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៦ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល រយៈពេល ២ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣៕SRP