ខេត្តសៀមរាប៖បើពុំមានអ្វីប្រែប្រួលនោះទេ លោកតេង ច័ន្ទណាត ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែននគរបាលចរាចរណ៍ ត្រូវបានតែងតាំងជាស្នងការថ្មីខេត្តសៀមរាប ជំនួសលោក ទិត្យ-ណារ៉ុង។
មន្ត្រីនគរបាលជាន់ខ្ពស់ខេត្តសៀមរាបបានថ្លែងប្រាប់អង្គភាពសៀមរាបប៉ុស្តិ៍ នៅព្រឹកនេះថាពិធីផ្លាស់ប្ដូរមុខតំណែងស្នងការថ្មីខេត្តសៀមរាបនេះ ធ្វើនៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២១ ក្រោមវត្តមានរបស់លោកនេត សាវឿន អគ្គស្នងការនគរបាលតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេមស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នេះបើយោងតាមលិខិតចុះហត្ថលេខា ដោយលោកទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២១៕SRP

