ផ្លាស់ប្ដូរ ស្នងការខេត្តសៀមរាប លោក ទិត្យ ណារ៉ុង នៅទីថ្ងៃ១៣ ខែកញ្ញានេះ

ខេត្តសៀមរាប៖មេប៉ូលិសខេត្តសៀមរាបនឹងត្រូវធ្វើការផ្លាស់ប្ដូរមុខតំណែងថ្មីនៅថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២១ នៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប។

នេះបើយោងតាមលិខិតគោរពជូនអភិបាលខេត្តសៀមរាប ដែលចុះហត្ថលេខាដោយលោកទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២១។

ពិធីប្រកាសតែងតាំងមុខតំណែងស្មងការថ្មីនៃនគរបាលខេត្តសៀមរាបនេះ ក្រោមវត្តមានរបស់លោកនេត សាវឿន អគ្គស្នងការនគរបាលតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេមស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕SRP