លោក ហ៊ុន គឹមជាតិ ឧបត្ថម្ភអំណោយ ដល់កម្លាំងអាវុធហត្ថខេត្តសៀមរាប និងមជ្ឈមណ្ឌលស្តានីតិសម្បទា បន្សាបគ្រឿងញៀន

0

ខេត្តសៀមរាប៖លោក ហ៊ុន គឹមជាតិ ក្មួយប្រុសរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ បាននាំយកអំណោយផ្ដល់ជូនកងរាជអាវុធហត្ថខេត្តសៀមរាប និងមជ្ឈមណ្ឌលស្តានីតិសម្បទា បន្សាបគ្រឿងញៀន។

អំណោយដែល លោកហ៊ុន គឹមជាតិ ផ្ដល់ជូនសម្រាប់មជ្ឈមណ្ឌលស្តានីតិសម្បទា និង បន្សាបគ្រឿងញៀនខេត្តសៀមរាប រួមមាន៖ អង្ករ១តោន ម៉ាស២កេសធំ និង អាកុល ៦០លីត្រ។ ចំណែកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ទទួលបានម៉ាស២កេសធំ អាកុល៦០លីត្រ ដើម្បីប្រើប្រាស់ក្នុងការទប់ស្កាត់ការរីករាលដាល ដោយសារជំងឺកូវីដ១៩។

ក្នុងឱកាសនោះដែរ លោក ហ៊ុន គឹមជាតិ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេច ហ៊ុន សែន ដល់កម្លាំងប្រដាប់អាវុធទាំងពីរប្រភេទផងដែរ៕SRP