ខេត្តកំពង់ចាម៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងា រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះសូទិន
បានថ្លែងថា រយៈពេលកន្លងមក ការលះបង់ របស់ក្រុមគ្រូពេទ្យ លើការព្យាបាលអ្នកជំងឺទូទៅ និងការចាក់វ៉ាក់សាំង ពិតជាដើរតួនាទីយ៉ាងសំខាន់ ដើម្បីការពារសុខុមាភាព សាធារណះ ជូនដល់ បងប្អូនប្រជាពលរដ្ឋ និងបាន ជួយសង្គ្រោះ អាយុជីវិតមនុស្ស បានយ៉ាងច្រើន។
លោករដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរ និងលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យ ដែលកំពុងបម្រើការ នៅតាមមន្ទីរពេទ្យបង្អែក និងនៅតាមមណ្ឌលសុខភាព ត្រូវបង្កើន ការយកចិត្តទុកដាក់ លើកកម្ពស់ ការពិនិត្យ និងព្យាលបាលជំងឺ ជូនដល់ប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ហើយរថយន្ត ដែលទើបទទួលបាន ថ្មីនេះ ត្រូវជួយថែរក្សាឲ្យបានល្អ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង។
លោក ខៀវ កាញារីទ្ធ ថ្លែងកោតសរសើរបែបនេះក្នុងឱកាសប្រគល់រថយនុ្តសង្គ្រោះបន្ទាន់ ១គ្រឿង សម្ភារបរិក្ខាពេទ្យ និងថវិការ ៨លានរៀន ជូនដល់មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ខេត្តកំពង់ចាម នៅព្រឹកមិញនេះ។
គួរបញ្ជាក់ថា អំណោយដែលលោក ខៀវ កាញារីទ្ធ បានផ្តល់ជូនដល់មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន រួមមាន៖ រថយន្តសង្គ្រោះបន្ទាន់ ចំនួន ១ គ្រឿង , ថវិកា ចំនួន ៨លានរៀល , សំលៀកបំពាក់ពេទ្យ ការពារកូវីដ-១៩ ចំនួន ៦០០សម្រាប់ , ម៉ាស ២០០០០ , ថ្នាំវីតាមីន ២០កំប៉ុង , សេរ៉ូម ចំនួន ១០០កំប្លោក , សៀវភៅសរសេរ ៩០ក្បាល ប្រែងម៉ាសូត ៥០០លីត្រ បុគ្គលិកពេទ្យ ចំនួន ៣២នាក់ ក្នុងម្នាក់ៗ ទទួលបាន ៥ម៉ឺនរៀល និងថវិកា ចំនួន ១,២១៥,០០០ រៀល សម្រាប់ទិញគ្រឿងឧបភោគ បរិភោគ ជូនដល់ប្រជាពលរដ្ឋ ដែលជាប់ធ្វើចត្តាឡីស័ក នៅឃុំល្វេ ១គ្រួសារ និង ឃុំព្រែកតានង់ ចំនួន៨គ្រួសារផងដែរ៕SRP

