លោកគង់ សុគន្ធា មន្រ្តីបរិស្ថាន ប្រចាំឃុំខ្វាវ ខេត្តសៀមរាប បានដេកស្លាប់ក្នុងអង្រឹង

0

ខេត្តសៀមរាប៖លោកគង់ សុគន្ធា មន្រ្តីបរិស្ថាន ប្រចាំឃុំខ្វាវ ខេត្តសៀមរាប បានដេកស្លាប់ក្នុងអង្រឹង។ ករណីនេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់មូលហេតុនៅឡើយ។

យោងតាមរបាយការណ៍ ដែលបណ្ដាញសៀមរាបប៉ុស្តិ៍ ទទួលនៅមុននេះបន្តិចបានបញ្ជាក់ថា នៅម៉ោង៥ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចអូរកំបោរ (ស្នាក់ការបរិស្ថាន ស្ថិតនៅភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង មានករណីមនុស្សដេកស្លាប់ក្នុងអង្រឹងម្នាក់។

របាយការណ៍បានបញ្ជាក់ថាជនរងគ្រោះ មានឈ្មោះគង់ សុគន្ធា ជាមន្រ្តីបរិស្ថាន ភេទប្រុសអាយុ៥៣ឆ្នាំ នៅភូមិ ឃុំកេីតហេតុខាងលេី។

ការសន្និដ្ឋានរបស់សមត្ថកិច្ចបានបញ្ជាក់ថា
មូលហេតុ អាចមានជំងឺ ឡេីងឈាម អាចបណ្ដាលឲ្យគាំងបេះដូង។ ទោះជាយ៉ាងណាគ្រូពេទ្យបានពិនិត្យរកជំងឺកូវីដ១៩ គឺអវិជ្ជមាន។ សមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕SRP