ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកសូទ្រនិគមបានឲ្យដឹងថាបុរសម្នាក់បានលង់ទឹកស្លាប់ វេលាម៉ោង១៣និង៥០នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចស្ទឹងរំដេង ក្នុងភូមិរំដេង ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ជនរងគ្រោះ មានឈ្មោះក្រឹម សោម អាយុ៤៣ឆ្នាំ ទីលំនៅភូមិសំបាត ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម។
សមត្ថកិច្ចស្រុកបានបន្តថាករណីនេះមូលហេតុ ជនរងគ្រោះជាមនុស្សញៀនស្រាហើយដើរគ្មានគោលដៅ ពុំសូវចូលផ្ទះនោះទេ។ បច្ចុប្បន្នគ្រូពេទ្យ បានយកសំណាក រកមេរោគកូវីដ១៩ ជាលទ្ធផល អវិជ្ជមាន។ តាមការ ធ្វើកោសលវិច័យ របស់សមត្ថកិច្ចជំនាញ ជនរងគ្រោះ ពិតជាលង់ទឹកស្លាប់ ប្រាកដមែន ពុំមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ ៕SRP

