គ្រួសារកូនភ្លោះ៣នាក់ នៅខេត្តសៀមរាប ទទួលបានអំណោយរបស់ សម្ដេច ហ៊ុន សែន

0

ខេត្តសៀមរាប៖គ្រួសារកូនភ្លោះចំនួន៣នាក់ បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងភរិយា។

លោក គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ តំណាងលោក សេង ទៀង ជំនួយការផ្ទាល់សម្ដេច ហ៊ុន សែន នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២១ នេះបាននាំយកថវិកាចំនួន ៥ លានរៀល អង្គរចំនួន៥០គីឡូក្រាម .ទឹកដោះគោ២កេស. ស្ករស៥គីឡូក្រោម. ក្រម៉ា២ សារ៉ុង២ របស់សម្តេចតេជោ ជូនដល់ ក្រុមគ្រួសារប្រសូត្របានទារកភ្លោះបីនាក់។

គ្រួសារកូនភ្លោះនេះ មានម្តាយឈ្មោះ សុខ សៅ អាយុ ៣៣ឆ្នាំ មុខរបរកសិករ និងឪពុកឈ្មោះ ចិន ទ្រា អាយុ ៣០ ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិគោគធ្លក ឃុំកណ្តែក  ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលម្តាយបានសម្រាលធម្មជាតិកូនភ្លោះ៣នៅ មន្ទីរពេទ្យជ័យវរ្ម័នទី៧ នៅថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២១ នៅម៉ោង ១០ នឹង ៤០នាទីព្រឹក។

១.កូនទី១  អាយុ២០នាទី ភេទប្រុស ថ្ងៃខែឆ្នំាកំណើត ២៩ខែសីហាឆ្នាំ២០ ២១ ទង្ងន់២ គីឡូក្រាម។

២.កូនទី២  អាយុ២០នាទី ភេទប្រុស ថ្ងៃខែឆ្នំាកំណើត ២៩ ខែសីហា ឆ្នាំ២០២១ ទង្ងន់២ គីឡូក្រាម។

៣.កូនទី៣ អាយុ ២០នាទី ភេទប្រុស ថ្ងៃខែឆ្នំាកំណើត ២៩ខែសីហាឆ្នាំ ២០២១ , ទង្ងន់ ១,៧ គីឡូក្រាម៕SRP