មន្ត្រីចុះផ្អាក ដេប៉ូលក់ប្រេងឥន្ធនៈ មិនគ្រប់លីតចំនួន២កន្លែង

0

ខេត្តកំពង់ធំ៖ដេប៉ូលក់ប្រេងឥន្ធនៈ មិនគ្រប់លីតចំនួន២កន្លែង ត្រូវបានមន្ត្រីផ្អាកសកម្មភាព។

ការចុះត្រួតពិនិត្យនឹងបិទផ្អាកសកម្មភាពការលក់ដូរចែកចាយដេប៉ូប្រេងឥន្ធនៈ ដែលលក់មិនគ្រប់លីតចំនួន២បន្លែង ក្រោយពេល បានពិនិត្យចាប់ពីថ្ងៃទី២ និងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ដោយអគ្គនាយកដ្ឋានបង្រា្កបការក្លែងបន្លំដឹកនាំដោយលោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ក្រោមការសម្របសម្រួលដោយអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។

ប្រភពព័ត៌មានបានឲ្យដឹងថា ដេប៉ូលក់ប្រេងឥន្ធនៈចំនួនពីរដែលត្រូវបានបិទ ទី១. ដេប៉ូតេលា (DEPOT TELA)“ហេង សុធី” ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ទី២. ដេប៉ូដេលា Depot TELA “ថន ចេងប៊ុនម៉ា” ស្ថិតនៅភូមិបែកចាន ឃុំទួលគ្រើស ស្រុកតាំងគោក ខេត្តកំពង់ធំ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចទល់មុខផ្លូវបត់ទៅភូមិជីវភាព ឃុំអណ្តោងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីធ្វើការផាកពិន័យតាមច្បាប់ និងតម្រូវឲ្យធ្វើការកែសម្រួលឲ្យបានត្រឹមត្រូវនូវរង្វាស់រង្វាល់តាមមាត្រាសាស្រ្ត (កែវក្រឹត្រ) ឡើងវិញ។

ជុំវិញករណីនេះ ប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍នេះ ក៏បានសំណូមពរដល់អស់លោកខាងមន្ត្រីជំនាញ ក៏ដូចជាក្រសួងពាណិជ្ជកម្ម ធ្វើយ៉ាងដាក់ទោសទ័ណ្ឌឲ្យបានតឹងរឹងបំផុតចំពោះក្រុមជនខិលខូច ដែលតែងតែរកស៊ីគេងប្រវ័ញ្ញជញ្ជក់ឈាមរាស្រ្ត តាមរយៈនៃការលក់ប្រេងមិនគ្រប់លីត្រ និងប្រេងគ្មានគុណភាព ប្រេងមិនមែនស៊ុបពែ ដាក់ថាស៊ុបពែ ហើយលក់តម្លៃថ្លៃ ដែលជាហេតុនាំឲ្យពួកគេរកស៊ីមានបានកប់ពពកតាមរបៀបដ៏ថោកទាបនេះ ដោយមិនខ្វល់ពីទុក្ខលំបាក របស់ប្រជាពលរដ្ឋនោះឡើយ៕SRP