ពលរដ្ឋចំនួន៤៣០គ្រួសារ នៅខេត្តបាត់ដំបង បានទទួលអំណោយរបស់ សម្ដេច ស ខេង

0

ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋមានបញ្ហាក្នុងជីវភាព និងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ចំនួន៤៣០គ្រួសារ រស់នៅស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង ទទួលបានអំណោយរបស់សម្ដេចស ខេង អ្នកតំណាងរាស្ត្រ និងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង និងលោកជំទាវ ញ៉ែម សាខន ស ខេង។

ប្រជាពលរដ្ឋដែលបានទទួលអំណោយនៅថ្ងៃសុក្រ ទី៣ និងថ្ងៃទីសៅរ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ តាមរយៈក្រុមការងារក្រឡាហោមមនុស្សធម៌។

អំណោយសម្តេចស ខេង និងលោកជំទាវ ដែលបានផ្ដល់ជូនប្រជាពលរដ្ឋនាឱកាសនោះ រួមមានអង្ករ មី ត្រីខ ទឹកស៊ីអ៉ីវ ទឹកត្រី ទឹកសុទ្ធម៉ាស និងអាកុលមួយចំនួន៕SRP