បុរសម្នាក់បាញ់សម្លាប់ខ្លួន នៅស្រុកស្វាយលើ ដោយកាំភ្លើងកែច្នៃ

0

ខេត្តសៀមរាប៖បុរសម្នាក់បានសម្រេចចិត្តបាញ់សម្លាប់ខ្លួនឯងដោយដោយកាំភ្លើងកែច្នៃ ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៣ និង ៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នៅចំណុចចំការដំឡូងក្រោយផ្ទះ ស្ថិតនៅភូមិត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

តាមរបាយការណ៍បានឲ្យដឹងថា
ករណី ធ្វើអត្តឃាត (បាញ់សម្លាប់ខ្លួនឯងនឹងកាំភ្លើងកែច្នៃ កាំភ្លើងឆ្នុក) នេះ ជនរងគ្រោះមានឈ្មោះ រើន ណារិន អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

របាយការណ៍បានបន្តថាមូលហេតុ ជនរងគ្រោះខឹងរឿងម្ដាយឪពុក និងប្រពន្ធស្ដីបន្ទោសគ្រប់បែបយ៉ាង រឿងរកស៊ីមិនដែលសល់ប្រាក់។

សមត្ថកិច្ចបានស្រង់សម្ដីការបំភ្លឺរបស់ម្តាយជនរងគ្រោះឈ្មោះ ខាវ ស៊ើង អាយុ៤៥ឆ្នាំ និងការបំភ្លឺរបស់សាក្សី និងការធ្វើកោសលវិច័យរបស់នគរបាលស្រុកស្វាយលើ សន្និដ្ឋានថា៖ ជនរងគ្រោះពិតជាស្លាប់ដោយការបាញ់សម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំពាក់ពន្ធ័និងករណីផ្សេងនោះទេ។ ក្រោយបានពិនិត្យសមត្ថកិច្ចបានប្រគល់សាកសពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។ ចំណែក អាវុធ (កាំភ្លើងឆ្នុក) បានដកហូតនិងបានរក្សាទុកនៅអធិកាដ្ឋាននគរបាលស្រុកស្វាយលើ៕SRP