ពលរដ្ឋប្រទះឃើញគ្រាប់ មិនទាន់ផ្ទុះ៣គ្រាប់ នៅជើងភ្នំក្រោម

0

ខេត្តសៀមរាប៖ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះ ចំនួន០៣គ្រាប់ ដែលបម្សល់ទុកពីសម័យសង្គ្រាម។

ហេតុការណ៍ប្រទះឃើញបានកើតឡើង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅក្បែរផ្ទះចំណុចជើងភ្នំក្រោម ភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាគ្រាប់យុទ្ធភណ្ឌ័ មាន គ្រាប់ត្បាល់(82mm) ១គ្រាប់. គ្រាប់(B40) ១គ្រាប់.គ្រាប់ផ្លោង(23mm)១គ្រាប់។ទោះជាយ៉ាង ណាករណីនេះត្រូវបានមន្ត្រីស៊ីម៉ាក់ចុះទៅពិនិត្យនិងដាក់សញ្ញាគ្រោះថ្នាក់ផងដែរ៕SRP