រាជធានីភ្នំពេញ៖នៅឆមាសទី១ ឆ្នាំ២០២១នេះសមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ៣២៥៩ករណី ទូទាំងប្រទេស នឹងឃាត់មនុស្សចំនួន ៧២៦៣នាក់ ស្រី ៤០៦នាក់ (ជនបរទេស ១៤៤នាក់ ស្រី ១៤នាក់ មាន ៨សញ្ជាតិ)។
សមត្ថកិច្ចបានឲ្យដឹងថាក្នុងចំណោមជនសង្ស័យទាំង ៧២៦៣នាក់ រួមមាន៖ ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង ២១៣១ករណី ឃាត់ ៤១៥៨នាក់ (ស្រី ២៧៦នាក់) និងដាំដុះ ២៨ករណី ឃាត់ ៦នាក់ (ស្រី ៣នាក់), ប្រើប្រាស់ ១១០០ករណី ឃាត់ ៣០៩៩នាក់ (ស្រី ១២៧នាក់), អនុវត្តដីកា ២២៩ដីកា ឃាត់ ២១១នាក់ (ស្រី ៩នាក់)។ សារធាតុញៀនគ្រប់ប្រភេទចាប់យកសរុបរួមមាន៖ ៧៥៣គីឡូក្រាម ៩៣៣,១៨ក្រាម និងកញ្ឆាស្ងួត ៦៣គីឡូក្រាម ១១០,៩៥ក្រាម។
សម្ភារចាប់យករួមមាន ៖ រថយន្ត ៦១គ្រឿង ម៉ូតូ ១០១៥គ្រឿង ទូរស័ព្ទ ៣២៥៤គ្រឿង ជញ្ជីង ១៦២គ្រឿង អាវុធខ្លី ២៦ដើម អាវុធវែង ១៩ដើម (កែច្នៃ ១៨ដើម)។ លុយខ្មែរ ៨,៣៩៤,២០០រៀល លុយដុល្លារ ១,២៦៤ដុល្លារ លុយថៃ ២៤,៤២០បាត និងលុយវៀតណាម ២១,០០០ដុង។ ឃាត់ទុកទ្រព្យសម្បត្តិ ផ្ទះ និងដី ២កន្លែង ក្នុងនោះ មន្ទីរ(ក៤) ផ្ទះ និងដី១កន្លែង ភូមិអំបិល ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ និងស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ផ្ទះនិងដី១កន្លែង ភូមិអូរអំបិល ឃុំទួលពង្រ ស្រុកម៉ាឡៃ៕SRP

