ខេត្តកំពង់ចាម៖លោក ខ្លូត ចិន្តា អភិបាលរងខេត្ត នៅថ្ងៃទី៣០ ខែសីហា ព្រឹកមិញនេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ គណ:អាជីវករ និងអាជីវករ ផ្សារបឹងកុក ក្រុងកំពង់ចាម ដេីម្បីអនុវត្តពីការពាក់ម៉ាស និងវិធានរដ្ឋបាល។
លោក ខ្លូត ចន្តា បានក្រេីនរំលឹកដល់គណ:អាជីវករ និងអាជីវករផ្សារបឹងកុក ទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព ទោះបីជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហេីយក្កី។
អភិបាលរងខេត្ត ក៏បានសំណូមពរដល់គណ:អាជីវករ និងអាជីវករផ្សារបឹងកុក ទាំងអស់ ឲ្យបន្តការអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តកំពង់ចាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ-១៩ ដេីម្បីកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺដ៏កាចសាហាវនេះក្នុងមូលដ្ឋានយេីងទាំងអស់គ្នា៕SRP

