បុរសម្នាក់ ត្រូវបានខ្សែភ្លើងឆក់ បណ្ដាលឲ្យរងបួសធ្ងន់ នៅស្រុកពួក

0

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់បណ្ដាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១១ ថ្ងៃទី ៣០ ខែសីហ ឆ្នាំ២០២១ ត្រង់ចំណុច ធ្វើសំយាបផ្ទះឈ្មោះ សុយ សង្វាត ភេទប្រុស អាយុ៤០ឆ្នាំ ក្នុងភូមិអូរតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាប បានថ្លែងប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ ថាជនរងគ្រោះ មានឈ្មោះ ញុង ញឹម អាយុ៤៤ឆ្នាំ រស់នៅ ភូមិព្រៃក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប មុខរបរបើកបររថយន្តនៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ តែបាន សម្រាកពីការងារមកធ្វើជាងផ្សារដែក ធ្វើសំយាបផ្ទះនៅទីតាំងខាងលើ ហើយបានលើកដែក១ដើម (ដែកទំហំ២ហ៊ុន/កន្លះ,ប្រវៃង៦ម៉ែត្រ)ទៅប៉ះនឹងខ្សែភ្លើងស្រាតអមដងផ្លូវ ក្រុមហ៊ុនអគ្គិសនីខេត្តសៀមរាប បណ្ដាលឲ្យទុសេខ្សែភ្លើង(ឆក់)ខ្លួនធ្លាក់ពីលើកំពស់ប្រហែល៣,៥០ម៉ែត្រមកដី ដោយរងរបួសឆេះរលាកស្បែកលើដងខ្លួន បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ៕SRP