ឃាត់ក្មេងស្ទាវ៤នាក់ នៅក្រុងសៀមរាប ក្រោយ បង្កភាពអាណាធិបតេយ្យ

0

ខេត្តសៀមរាប​៖​ក្មេងស្ទាវចំនួន៤នាក់ ត្រូវបាននគរបាល​ក្រុង​សៀមរាប​ ឃាត់ខ្លួន​ករណី​បង្ក​ភាព​អនាធិបតេយ្យ​ វាយ​កាប់​ចាក់​គ្នា។

ការបង្ករហិង្សានេះ នៅ​វេលា​ម៉ោង​១២​និង​ ៣០​នាទី​ ឈាន​ចូល​ថ្ងៃ​ទី​ ២៩​ ខែសីហា​ ឆ្នាំ​២០២១​ នៅ​ត្រង់​ចំណុច​តាម​បណ្ដោយ​ផ្លូវ​កៅស៊ូ​ បុរីសៀងណាំ​២​ ស្ថិត​នៅ​ភូ​មិច​ន្លោ​ង​ សង្កាត់​ស្រ​ង៉ែ​ ក្រុងសៀមរាប។​

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្ទាវ​ទាំង​៤​នាក់៖
១.​ឈ្មោះ​ យិ​ន​ សីលា​ ហៅ​ សិលា​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កសិកម្ម​ សង្កាត់​ស្រ​ង៉ែ​ ក្រុង​សៀមរាប​។​
២.​ឈ្មោះ​ ស្រឿង​ ធា​រី​ ហៅ​ ឃ្លូ​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ មុខរបរ​ សិស្ស​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កសិកម្ម​ សង្កាត់​សង្កែ​ ក្រុង​សៀមរាប​។​
៣.​ ឈ្មោះ​ វុន​ ភុង​ឃី​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ មុខរបរ​សិស្ស​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កសិកម្ម​ សង្កាត់​ស្រ​ង៉ែ​ ក្រុង​សៀមរាប​។​
៤.​ឈ្មោះ​ រឿ​ន​ រ៉ុ​ង​សុ​ម៉ា​លុ​ច​ ហៅ​ យុយ​ ភេទ​ប្រុស​ អាយុ​ ១៩​ឆ្នាំ​ មុខរបរ​ នៅផ្ទះ​កសិកម្ម​សង្កាត់​ស្រ​ង៉ែ​ ក្រុង​សៀមរាប​។​

ជុំវិញការឃាត់ខ្លួននេះ លោក ភឹង​ ចិ​ត្តា​រ៉េ​ត​ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ បានអោយ​ដឹង​ថា​ ជនសង្ស័យពាក់ព័ន្ធ​ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ (​ប្រើប្រាស់​អាវុធ​ផ្សេងៗ​)​ និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​។​

ពាក់ព័ន្ធករណីនេះ​ សមត្ថកិច្ច​រក​ឃើញ​ និង​ដកហូត​វត្ថុ​តាង​បាន​រួម​មាន​៖ កាំបិត​ខ្វែវ​គ្មាន​ដង​ ១​ដើម​ ម៉ូតូ​ចំនួន​ ២​គ្រឿង​ ជា​មធ្យោបាយ​ ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៤​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​សៀមរាប​1P-5760​ និង​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​ 2005​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​សៀមរាប​1L-7023​។​ ​បច្ចុប្បន្ន​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​អនុវត្ត​ទៅ​នីតិវិធី​បន្ត​៕SRP