ខេត្តកំពង់ចាម៖សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់ផ្លែមៀន ឬផ្លែតាង៉ែន ចំនួន ១០តោន – រដ្ឋបាលខេត្តកំពង់ចាម។
អំណោយផ្លែមានចំនួន១០តោននេះ ត្រូវបាន
អាជ្ញាធរចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វេីចត្តាឡីស័ក អ្នកជំងឺកូវីដនិងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងខេត្តកំពង់ចាម។
លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅ ប្រជាពលរដ្ឋ មន្ត្រីរាជការ ក្រុមគ្រូពេទ្យ និងកងកម្លាំងប្រដាប់អាវុធទាំងអស់។
សូមរំលឹកថា សម្ដេចហ៊ុន សែន បានបញ្ជាឲ្យ លោកហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវី១៩។
សម្តេចហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក៕SRP

