នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធ​កករណីប្លន់

0

ភ្នំពេញ៖សមត្ថកិច្ចប៉ូលិសបានចាប់ខ្លួនឈ្មោះ​ បាន​ ណារ័ត្ន​ ហៅ​ ង៉ោល​ ភេទប្រុស​ អាយុ​៣៧ឆ្នាំ​ ស្នាក់នៅភូមិ​ចុងទួល​ ឃុំ​ស្វាយជ្រុំ​ ស្រុកមេសាង​ ខេត្តព្រៃវែង​ ពាក់ព័ន្ធ​ករណី​ លួចមាន​ស្ថានទម្ងន់ទោស​(ប្លន់)។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា​​​​​ ឆ្នាំ​២០២១​​​ ម្សិលមិញ ត្រង់ចំណុចភូមិភ្នាត​ ឃុំស្វាយជ្រុំ​ ស្រុកមេសាង​ ខេត្តព្រៃវែង។

សូមរំលឹកដែរថា​ កាលពី​ថ្ងៃទី​២៣​ ខែ​សីហា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ប្រហែល​០៦និង៣០នាទី​ ជនរងគ្រោះ​ឈ្មោះ​ ម៉ុម​ ថា​ណូ​ ភេទប្រុស​ អាយុ៥៩ឆ្នាំ​ ជនជាតិ​ខ្មែរ​ បាន​ជិះរថយន្តម៉ាក​ ហាយឡេនឌ័រ​ ព៌ណ​ទឹកប្រាក់​ផលិតឆ្នាំ​២០១៤​ ពាក់ផ្លាកលេខ​ភ្នំពេញ​ ២AW-៩៧៣៨​ ចេញពីផ្ទះ​ ដេីម្បី​ទៅ​ហូប​គុយទាវ​នៅម្តុំ​ផ្សារឈូកមាស​ ជាមួយ​ឈ្មោះ​ ណាំ​ង​ វិល័យ​ ភេទស្រី​ អាយុ៤២ឆ្នាំ​ និងឈ្មោះ​ ឯក​ សុខន​ ភេទប្រុស​ អាយុ​៥៩ឆ្នាំ​។ លុះនៅវេលាម៉ោង៩ ជនរងគ្រោះ​បេីករថយន្ត​ម្នាក់ឯងទៅដីឡូតិ៍គ្មានលេខ​ ផ្លូវលំ​ ភូមិជំរៅ​ សង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ​ រាជធានី​ភ្នំពេញ​ (ចំណុចកេីតហេតុ)​ ចំណកឈ្មោះ​ ណាំង​ វិល័យ​ និងឈ្មោះ​ ឯក​ សុខន​ ជិះរថយន្ត០១គ្រឿង​ទៀត​ ទៅតាម​ក្រោយ​ នៅពេលដែលអ្នកទាំង​ពីរ​បានទៅដល់ដីឡូតិ៍​របស់ជនរងគ្រោះ​ ដោយសុីផ្លេររថយន្ត​អោយបេីកទ្វារ​របង​ តែជនរងគ្រោះ បានស្រែកហៅអោយជួយផងបែកក្បាលហូរឈាមឈឺណាស់​ ភ្លាមនោះឈ្មោះ​ ណាំង​ វិល័​យ​ បានស្រែកហៅកម្មករម្នាក់អោយផ្លោះរបងចូលក្នុងដីឡូតិ៍​ វាយផ្តាច់មេសោ​ ហេីយបានជួយជនរងគ្រោះ​ទៅទៅព្យាបាល។ ករណីប្លន់នេះបណ្ដាលឲ្យបាត់សម្ភារ
រួមមាន៖​ ចិញ្ជៀន​ត្បូងពេជ្រ​០១វង់​ , ទូរសព្ទ​ម៉ាក​ សាំសុង​អេច៩​ មួយ​គ្រឿង​ និង​ម៉ាក​អូប៉ូមួយគ្រឿង​។ ជនសង្ស័យធ្លាប់មានប្រវត្តិ​សកម្ម​ភាព​លួច​រថយន្ត​ ក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល​ និងបានជាប់ពន្ធនាគារ​ រយៈពេល​មួយ​ឆ្នាំ​កន្លះ​ និងបានចេញ​នៅខែកក្កដា​ ឆ្នាំ២០២១​។ បច្ចុប្បន្ន​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ​ បានប្រគល់ជនសង្ស័យឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

សូមជម្រាបថាប្រតិបត្តិការនេះតាមការបញ្ជាផ្ទាល់ពី លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងចង្អុលបង្ហាញពី លោក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងលោកង៉េង ជួរ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចង្អុលបង្ហាញមកកាន់ការិយាល័យជំនាញ ដឹកនាំដោយខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ស្នងការនគរបាលរាជធានីភ្នំពេញ និងនគរបាលស្រុកមេសាង និងនគរបាលស្រុកស្វាយអន្ទរ ខេត្តព្រៃវែង៕SRP